Skip To Content
Victorian Government Website (Victoria, the Place to Be)
Department of Human Services, Victoria, Australia
Disability Services

Information in Community Languages - Khmer

ព័ត៌មានជាភាសាសហគមន៍

រដ្ឋាភិបាលរដ្ឋវិចតូរិយ៉ាចង់អោយរដ្ឋវិចតូរិយ៉ាជាកន្លែងមួយដែលប្រជាពលរដ្ឋអាចមានអារម្មណ៍ថា​ខ្លួនសមនឹងរស់នៅក្នុងរដ្ឋនេះ​ដោយពុំគិតអំពី​វប្បធម៌​សមត្ថភាព អាយុឬភេទឡើយ។ សេវា(កិច្ចបំរើ)ពិការភាពផ្តល់ជំនួយនិងសេវាដែលសមរម្យសំរាប់បុគ្គលនីមួយៗ​ជាផ្នែកនៃទស្សនៈវិស័យ​របស់ផែនការ​ពិការភាពរដ្ឋវិចតូរីយ៉ា​ឆ្នាំ​២០០២​ ដល់​ ២០១២​ (Victorian State Disability Plan 2002–2012)។

ជំនួយទាំងឡាយអាចជួយដល់៖

  • ការរស់នៅក្នុងផ្ទះលោកអ្នក

  • ការចូលរួមជាផែ្នកនៃសហគមន៍លោកអ្នក

  • គ្រួសារ​និងអ្នកថែទាំទាំងឡាយ។

ជំនួយទាំងពួងមានរួមទាំង៖

  • ជំនួយសហគមន៍​​ដូចជាសេវាពីសាលាក្រុង ​មណ្ឌលសុខភាពសហគមន៍​ ឬក្រុមទីលំនៅរបស់លោកអ្នក

  • ជំនួយពិការភាពពីអ្នកឯកទេស

  • ទីលំនៅ

សេវាទទួលយកនិងឆ្លើយតបពាក់ព៍ន្ធនឹងពិការភាព​ អាចផ្តល់ព៍ត៌មានអំពីជំនួយនិងសេវាសំរាប់អ្នកមានពិការភាព សំរាប់គ្រួសារនិងអ្នកថែទាំរបស់អ្នក​មានពិការភាព។​សេវាទទួលយកនិងឆើ្លយតបនេះក៏អាចផ្តល់ជំនួយក្នុងការធ្វើផែនការ​និងជំនួយដល់អ្នកមានពិការភាព​ គ្រួសារនិងអ្នកថែទាំរបស់អ្នក​មានពិការភាពក្នុងតំបន់របស់អ្នកទាំងនោះផងដែរ។

បើលោកអ្នកត្រូវការនិយាយទៅកាន់អ្នកណាម្នាក់អំពីជំនួយនិងសេវាដែលមាននៅក្នុងតំបន់លោកអ្នក សូមទាក់ទងសេវាទទួលយកនិងឆើ្លយតប​ពាក់ព៍ន្ធនឹងពិការភាពក្នុងតំបន់ (Regional Disability Intake and Response Service)​ របស់លោកអ្នក។

តើលោកអ្នកត្រូវការអ្នកបកប្រែភាសាឬទេ?

សូមទូរស៍ព្ទទៅកាន់សេវាបកប្រែភាសា (Translating and Interpreting Service) តាមលេខ 13 14 50 ហើយសូមអោយអ្នកទទួល​ទូរស៍ព្ទតភ្ជាប់់​លោកអ្នកទៅនឹងលេខទូរស៍ព្ទរបស់សេវាទទួលយកនិងឆ្លើយតបពាក់ព៍ន្ធនឹងពិការភាព។

ប៍ណ្ណព៍ត៌មាន

លោកអ្នកអាចចម្លងទាញយកប៍ណ្ណព៍ត៌មាននិងជំនួយពាក់ព័ន្ធនឹងពិការភាព (Disability Information and Support brochure (PDF 68KB)) (២​ ទំព៍រ)​ ជាភាសាលោកអ្នក​ ដើម្បីទទួលព៍ត៌មានអំពីជំនួយនិងសេវាទាំងឡាយ។

បើលោកអ្នកត្រូវការប៍ណ្ណព៍ត៌មានជាទំរង់ផ្សេងទៀត​​ ឬមួយលោកអ្នកមានបញ្ហាក្នុងការចម្លងទាញយកឧបសម្ព៍ន្ធទាំងឡាយ សូមទាក់ទងសេវា​ពិការភាពតាមអ៊ីមែល​ disability.services@dhs.vic.gov.au.

ព៍ត៌មានទាក់ទង

  • Disability Online Service Directory (External link) – ​ស្វែងរកសេវាដែលនិយាយភាសាលោកអ្នក
  • Health Translations Directory (External link) – បញ្ជីណែនាំទៅកាន់ព៍ត៌មានអំពីសុខភាពដែលបកប្រែជាភាសាផ្សេងៗក្រៅពីអង់គ្លេស